ឯកឧត្តម សត ណាឌី ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកយាយលោកតាចំនួន៤៥ នាក់
![](https://senate.gov.kh/wp-content/uploads/2023/04/P4_2023-04-24_3.jpg)
នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម សត ណាឌី សមាជិកគណៈកម្មការទី៤ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកយាយលោកតាចំនួន៤៥ នាក់ ដែលរស់ក្នុងភូមិអន្ទឹតសុក ស្ថិតនៅស្រុកអង្គរជុំ ខេត្តសៀមរាប ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមបានឧបត្ថម្ភលោកតាលោកយាយក្នុងម្នាក់ទទួលបានសារុងចំនួន ០១ និងថវិកា ៥០,០០០ រៀល ។